Home » » រៀបចំកម្មវិធីនៅលើ HomeScreen ​បាន​យ៉ាង​ងាយ​ស្រួល​ដើម្បី​ធើ្វ​អោយ​ទូរស័ព្ទ​របស់​អ្នក​ ស្រស់​ស្អាត​ជា​មួយ​ Tweak ដែល​ទើប​នឹង​ចេញ​ថ្មី​នេះ !!!

ជាការពិតណាស់នរណាៗក៏ចង់រៀបចំ កម្មវិធីនៅលើទូរស័ព្ទ របស់ខ្លួន​ដើម្បី​អោយ​មាន​ភាព​ទាក់​ទាញ​ និង​ ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ផង​ដែរ។​ យ៉ាង​ណា​មិញ​ ប៉ុន្មាន​ថ្ងៃ​មុន​នេះ ​Cydia ក៏​បាន​ចេញ​នូវ​ Tweak ​មួយ​ចំនួន ​សម្រាប់​អោយ​យើង​ទាំង​អស់​គ្នា​ទាញ​យក​មក​ប្រើប្រាស់​ ដែល​កម្មវិធី​ទាំង​នោះ ​មាន​ខ្លះ ​អាច​អោយ​យើង​ទាញ​យក​ដោយ​មិន​គិត​ថ្លៃ​ និង​ខ្លះ​ទៀត​ តម្រូវ​អោយ​យើង​ត្រូវ​ទិញ​វា។
ថ្ងៃនេះ ខេមបូសូមលើកយក Tweak មួយមកបង្ហាញជូន ដែលវាមានមុខងារអាច​អោយ​យើង​ រៀប​ចំ​កម្មវិធី បាន​ដោយ​ទីតាំង​ដែល​យើង​បាន​អូស​កម្មវិធី​ចេញ​នោះ​ និង​នៅ​ចំហរ​ ដោយ​មិន​មាន​កម្មវិធី​ណា ​ចូល​ទៅ​កាន់​ទីតាំង​នោះ​ទេ។​ ចង់​ដឹង​ថា​វា​មាន​លក្ខណៈ​អស្ចារ្យ​បែប​ណា ​សូម​ធ្វើ​ការ​សាក​ល្បង​ទាំង​អស់​គ្នា។
Tweak នេះ មានឈ្មោះថា “Anchor”។ វាមានតួនាទីអាចអោយយើង រៀបចំកម្មវិធី ដោយ​អូស​កម្មវិធី​ទៅ​ទី​តាំង​ណា​មួយ ហើយ​ទី​តាំង​កម្មវិធី​ដែល​យើង​បាន​អូស​ចេញ​នោះ​ និង​មិន​អនុញ្ញាតិ​អោយ​កម្មវិធី​ណា​ចូល​ទៅ​កាន់​ទីតាំង​នោះ​ទេ​ គឺ​បាន​ន័យ​ថា​វា​ទុក​ចំហរ​ចោល។ ​ការ​រៀប​ចំ​បែប​នេះ​អាច​អោយ​យើង​រៀប​ចំ​កម្មវិធី​ ដែល​មើល​ទៅ​មាន​ភាព​ទាក់​ទាញ​ និង​ទាន់​សម័យ។
តម្រូវការ៖
  • iPhone ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 8 ឡើងទៅ
  • មានការ Jailbreak ត្រឹមត្រូវ និងមានតម្លើង Cydia រួចជាស្រេច
របៀបតម្លើង និងរបៀបប្រើ
  • ដើម្បីទាញយកដោយឥតគិតថ្លៃ សូមធ្វើការ បន្ថែម Source ជាមុនសិន ដោយ​ចូល​ទៅ​កាន់​ Cydia > Source > Edit រួច Add Source (cydia.myrepospace.com/cybersofts)
  • សូមចូលទៅកាន់ Cydia ដដែល ហើយធ្វើការ Search នូវពាក្យ “Anchor” រួច​តម្លើង​ជា​ការ​ស្រេច។
នៅពេលដែលយើងតម្លើងវារួច វានឹង Enable ដោយស្វ័យប្រវត្តិ ។ សូម​រីក​រាយ​សាក​ល្បង​ប្រើប្រាស់​ជា​មួយ​ Tweak ថ្មី​នេះ​ទាំង​អស់​គ្នា។
Share this video :

0 comments:

Post a Comment

 
Copyright © 2014. TikrongDl.Com - All Rights Reserved

Proudly powered by Blogger