Home » » ពិត​ជា​អស្ចារ្យ​ជាមួយ​ Tweak Harbor ដែល​អាច​ធ្វើ​ឲ្យ​ icons ខាង​ក្រោម​នៃ​ Homescreen មាន​ចលនា​លោត​ចុះ​ឡើង​បាន

ក្រឡេកមកមើល ការលេង Tweak និង Style ក្នុងពេលបច្ចុប្បន្ននេះ មាន​ការ​កើន​ឡើង​ខ្លាំង​ចំពោះ​យុវវ័យ ដោយ​សារ​តែ​ Tweak មួយ​ចំនួន​ មាន​សារៈ​ប្រយោជន៍ ​ដែល​ធ្វើ​អោយ​យើង​ ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់ ។​ ចំណែក​ឯ​ការ​លេង​ Style ដូច​ជា​ Themes,​ ក៏​មាន​ភាព​ទាក់​ទាញ​ខ្លាំង​ដែរ ដោយ​សារ​តែ​វា​ធ្វើ​អោយ​ទូរស័ព្ទ​របស់​យើង​ ស្រស់​ស្អាត​ និង​ គួរ​អោយ​ចង់​ចុច​លេង ។
ថ្ងៃនេះដែរ ខេមបូ ក៏មាន Tweak មួយដែលទើបនឹង ចេញថ្មីៗនេះ មកណែនាំ​ជូន​អ្នក​ទាំង​អស់​គ្នា។​ ចង់​ដឹង​ថា​ វា​មាន​លក្ខណៈ ​ឬ​ សមត្ថ​ភាព​បែប​ណា​ សូម​តាមដាន​ទាំង​អស់​គ្នា ។
Harbor: ជា Tweak មួយដែលទើបនឹង ចេញអោយប្រើប្រាស់បាន 2 ឬ 3 ថ្ងៃ​មុន​នេះ​ទេ​ ដែល​វា​អាច​ធ្វើ​អោយ​ កម្មវិធី​នៅ​ផ្ទាំង​ខាង​ក្រោម​ (HomeScreen Dock) នៃ HomeScreen មាន​ចលនា​ ដូច​ជា​ កម្មវិធី​លោត​ចុះ​លោត​ឡើង​ នៅ​ពេល​ដែល​អ្នក​អូស​ម្រាម​ដៃ​នៅ​លើ​វា​ជា​ដើម។
តម្រូវការ៖
  • iPhone ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 8 ឡើងទៅ
  • មានការ Jailbreak ត្រឹមត្រូវ និងមានតម្លើង Cydia រួចជាស្រេច
របៀបតម្លើង និងរបៀបប្រើ
  • ដើម្បីទាញយកដោយឥតគិតថ្លៃ សូមធ្វើការ បន្ថែម Source ជាមុនសិន ដោយ​ចូល​ទៅ​កាន់ Cydia > Source > Edit រួច Add Source (cydia.myrepospace.com/cybersofts)
  • សូមចូលទៅកាន់ Cydia ដដែល ហើយធ្វើការ Search នូវ​ពាក្យ​ Harbor រួច​តម្លើង​ជា​ការ​ស្រេច។
នៅពេលដែលយើងតម្លើងវារួច វានឹងដំណើរការដោយស្វ័យប្រវត្តិ ។ សូមរីករាយជា​មួយ​ការ​ប្រើ​ប្រាស់​ Tweak ថ្មី​នេះ​ទាំង​អស់​គ្នា។
Share this video :

0 comments:

Post a Comment

 
Copyright © 2014. TikrongDl.Com - All Rights Reserved

Proudly powered by Blogger