រៀបចំកម្មវិធីនៅលើ HomeScreen បានយ៉ាងងាយស្រួលដើម្បីធើ្វអោយទូរស័ព្ទរបស់អ្នក ស្រស់ស្អាតជាមួយ Tweak ដែលទើបនឹងចេញថ្មីនេះ !!!
ជាការពិតណាស់នរណាៗក៏ចង់រៀបចំ កម្មវិធីនៅលើទូរស័ព្ទ របស់ខ្លួនដើម្បីអោយមានភាពទាក់ទាញ និង ងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ យ៉ាងណាមិញ ប៉ុន្មានថ្ងៃមុននេះ Cydia ក៏បានចេញនូវ Tweak មួយចំនួន សម្រាប់អោយយើងទាំងអស់គ្នាទាញយកមកប្រើប្រាស់ ដែលកម្មវិធីទាំងនោះ មានខ្លះ អាចអោយយើងទាញយកដោយមិនគិតថ្លៃ និងខ្លះទៀត តម្រូវអោយយើងត្រូវទិញវា។
ថ្ងៃនេះ ខេមបូសូមលើកយក Tweak មួយមកបង្ហាញជូន ដែលវាមានមុខងារអាចអោយយើង រៀបចំកម្មវិធី បានដោយទីតាំងដែលយើងបានអូសកម្មវិធីចេញនោះ និងនៅចំហរ ដោយមិនមានកម្មវិធីណា ចូលទៅកាន់ទីតាំងនោះទេ។ ចង់ដឹងថាវាមានលក្ខណៈអស្ចារ្យបែបណា សូមធ្វើការសាកល្បងទាំងអស់គ្នា។
Tweak នេះ មានឈ្មោះថា “Anchor”។ វាមានតួនាទីអាចអោយយើង រៀបចំកម្មវិធី ដោយអូសកម្មវិធីទៅទីតាំងណាមួយ ហើយទីតាំងកម្មវិធីដែលយើងបានអូសចេញនោះ និងមិនអនុញ្ញាតិអោយកម្មវិធីណាចូលទៅកាន់ទីតាំងនោះទេ គឺបានន័យថាវាទុកចំហរចោល។ ការរៀបចំបែបនេះអាចអោយយើងរៀបចំកម្មវិធី ដែលមើលទៅមានភាពទាក់ទាញ និងទាន់សម័យ។
តម្រូវការ៖
- iPhone ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 8 ឡើងទៅ
- មានការ Jailbreak ត្រឹមត្រូវ និងមានតម្លើង Cydia រួចជាស្រេច
របៀបតម្លើង និងរបៀបប្រើ
- ដើម្បីទាញយកដោយឥតគិតថ្លៃ សូមធ្វើការ បន្ថែម Source ជាមុនសិន ដោយចូលទៅកាន់ Cydia > Source > Edit រួច Add Source (cydia.myrepospace.com/cybersofts)
- សូមចូលទៅកាន់ Cydia ដដែល ហើយធ្វើការ Search នូវពាក្យ “Anchor” រួចតម្លើងជាការស្រេច។
នៅពេលដែលយើងតម្លើងវារួច វានឹង Enable ដោយស្វ័យប្រវត្តិ ។ សូមរីករាយសាកល្បងប្រើប្រាស់ជាមួយ Tweak ថ្មីនេះទាំងអស់គ្នា។